ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣៥ នាក់ទៀត គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។ រាជរដ្ឋាភិបាលបានចេញវិធានការបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយធ្វើការបិទសាលារៀនរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល ២ សប្តាហ៍ ព្រមទាំងបិទទីតាំងជាច្រើនផ្សេងទៀតក្នុងពេលដែលសភាពការណ៍កូវីដកាន់តែកើនឡើង។
ករណីឆ្លងកូវីដ១៩ លើកទី៣ បានរាលដាលចូលសហគមនៅថ្ងៃទី ២០ ខែកុម្ភៈ ខណៈក្រសួងសុខាភិបាលបានរកឃើញមនុស្ស ជិត ជិត ២០ នាក់បន្ថែមទៀត ដែលជាអ្នកអ្នកពាក់ព័ន្ធក្នុងសហគមន៍ ២០ កុម្ភៈ ដែលមានអ្នកឆ្លងសរុប ៨០ នាក់ក្នុងរយៈពេល ៣ ថ្ងៃជាប់គ្នា៕