ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បង្ហាញថា លទ្ធផលធ្វើតេស្តនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ និងមិនមានអ្នកជាសះស្បើយ នោះទេ។

បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងសរុប ៤៧៩ នាក់ ក្នុងនោះ មានស្រី ១៧១ នាក់ និងប្រុស ៣០៨ នាក់ ជាសះស្បើយ ៤៦៦ នាក់ និងកំពុងសម្រាកព្យាបាល ១០ នាក់។ យ៉ាងណាមិញ ដើម្បីបញ្ជៀស និងការពារការចម្លងបន្ថែមទៀត ក្រសួងសុខាភិបាលនៅតែបន្តជម្រុញដល់សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង៕