ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តដាក់ចេញវិធានការតឹងរ៉ឹងមួយចំនួនបន្ថែមទៀត ស្របជាមួយនឹងការរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីចំនួន៣ករណី ដែលជាករណីនាំចូល។

ការដាក់ចេញវិធានការទាំងនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល ដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសក្ខវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់ របស់វីរុសដ៏កាចសាហាវនេះ ដោយមានការជួបជុំគ្នាច្រើន កុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកម្សាន្តទៅកាន់ស្រុក កំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្ត តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដែលបានធ្វើជារឿយៗ។

ករណីនេះ បានជំរុញឱ្យធ្វើការក្រើនរំលឹកសាជាថ្មីម្ដងទៀត ដោយបញ្ជាក់ថា វីរុសកូវីដ-១៩ ជាពិសេសវីរុសបាន និងកំពុងតែបំប្លែងខ្លួនថ្មីជាច្រើនប្រភេទ កំពុងតែចរាចរបន្តរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លាដែលពលរដ្ឋខ្មែរ មិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរបណ្ដាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សនោះឡើយ ហើយសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅ ក្នុងប្រទេសកម្ពុជា គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវនោះទេ។

ដើម្បីទប់ស្កាត់នូវការចម្លងជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ដែល មានដូចខាងក្រោម៖