ពិភពលោកកើនឡើងចំនួនអ្នកឆ្លង ៩៩១,៤៤៨ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនសរុបនៅទូទាំងពិភពលោកកើនដល់ ១០៧,៨៤៩,៧២៤ នាក់ និងចំនួនសរុបអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់់ ២,៣៦៤,៨៦៤ នាក់។ យោងតាមរបាយការណ៍តាមដានករណីកូវីដ-១៩ Worldometer បានបង្ហាញថា នៅពាក់កណ្តាលសប្តាហ៍នេះ ករណីឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ថ្មីទូទាំងពិភពលោក មានការកើនឡើងជាលំដាប់ ប៉ុន្តែយ៉ាងណាមិញ នៅតាមបណ្តាប្រទេសមួយចំនួន មិនថាអាស៊ី ឬប៉ែកអ៊ឺរ៉ុប កំពុងអនុវត្តកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ខណៈដែលកម្ពុជា និងថៃទើបតែទទួលបានវ៉ាក់សាំងរបស់ចិន sinovac ផងដែរ។

គួរបញ្ជាក់ដែរថា ចំណាត់ឆ្លងខ្ពស់បំផុតនៅតែជាអាមេរិក ដោយមកទល់ពេលនេះ អាមេរិកមានករណីឆ្លង ២៧,៨៩៧,២១៤ ករណីនិងអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ៤៨៣,២០០ នាក់។ ដោយឡែក ប្រទេសពីរផ្សេងទៀតដែលមានលេខរៀងបន្ទាប់ពីអាមរិក និងមានចំនួនឆ្លងនិងស្លាប់ច្រើនដែរនោះ គឺឥណ្ឌា ប្រេស៊ីល រ៉ូស្សី អង់គ្លេស និងបារាំង ៕