ក្រសួងសុខាភិបាល កំណត់ឱ្យ​គ្រប់​ពិធីបុណ្យ  និង ពិធី​រៀប​អាពាហ៍ពិពាហ៍ រៀបចំ​តុ​អាហារ​ដោយ​ដាក់​ភ្ញៀវ​តែ ៥​នាក់ ប៉ុណ្ណោះ ដែល​តាម​ទម្លាប់​កន្លងមក ដាក់​ចំនួន ១០​នាក់​។ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចេញ​សេចក្តីណែនាំ​ឱ្យ​គោរព​តាម​វិធាន​សុវត្ថិភាព នៅក្នុង​ពិធីបុណ្យ​នានា  និង ពិធី​រៀប​អាពាហ៍ពិពាហ៍  ដើ​ម្បី​ការពារ​ការឆ្លង​ជំងឺ​ខូ​វិដ ១៩​។​
សូមអានការណែនាំ​របស់​ក្រសួងសុខាភិបាល សម្រាប់​ការវិលត្រឡប់​ទៅរក​សភាព​ធម្មតា​នៃ​ការរៀបចំ​ពិធី​នានា រួមទាំង​ការរៀប​អាពាហ៍ពិពាហ៍ តាមបែប​គន្លង​ថ្មី  ដើម្បី​ទប់​សាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជាដូចខាងក្រោម៖