ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បង្ហាញថា លទ្ធផលធ្វើតេស្តនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ០១នាក់ និងមានអ្នកជាសះស្បើយ ០៤នាក់។ គួរបញ្ជាក់ថា ករណីឆ្លង ០១នាក់ ជាស្ត្រីជនជាតិខ្មែរ អាយុ៥២ឆ្នាំ បានធ្វើដំណើរមកពីប្រទេសថៃ។

យ៉ាងណាមិញ ដើម្បីបញ្ជៀស និងការពារការចម្លងបន្ថែមទៀត ក្រសួងសុខាភិបាលនៅតែបន្តជម្រុញដល់សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង។ សូមជម្រាបដែរថា បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងសរុប ៤៧៩ នាក់ ក្នុងនោះ មានស្រី ១៧១ នាក់ និងប្រុស ៣០៨ នាក់ ជាសះស្បើយ ៤៦៣ នាក់ និងកំពុងសម្រាកព្យាបាល ១៦ នាក់។