​សូម​ថ្វាយព្រះពរ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត !

​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​ថ្លៃថ្លា ប្រកបដោយ​សេចក្តី​អភិរម្យ​សោមនស្ស​រីករាយ នៃ​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល ២០២១ ខាងមុខនេះ ទូលព្រះបង្គំ និង ក្រុមគ្រួសារ សូម​ថ្វាយព្រះពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ​ថ្វាយ​ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។​

​នៅក្នុង​វេលា​ដ៏​ឧត្តុង្គឧត្តម​វិសេសវិសាល​ថ្លៃថ្លា​នេះដែរ ទូលព្រះបង្គំ សូម​លំឱនកាយ​ក្រាប​អភិវន្ទ​សំដែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌​ដ៏​ជ្រាលជ្រៅ​ចំពោះ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ដែល​ព្រះអង្គ​ជានិច្ចកាល​តែង​យក​ព្រះទ័យ​ទុកដាក់​បំពេញ​ព្រះរាជកិច្ច​អស់ពី​កម្លាំង​ព្រះកាយពល និង ព្រះ​បញ្ញាញាណ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ។
 
​ទូលព្រះបង្គំ និង ក្រុមគ្រួសារ សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​លើ​លោក ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី​នៃ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ សូម​យាង​តាម​ថែរក្សា និង​ប្រោះព្រំ​នូវ​សព្ទសាធុការ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ព្រះអង្គ​បាន​ប្រកបដោយ​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​រឹងមាំ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ចៀស​ផុតពី​ព្រះរោគា​ព្យាធិ​ទាំងឡាយ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ ជា​កូន ចៅ ចៅទួត របស់​ព្រះអង្គ​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​។​