ច្រកទ្វារខាងមុខនៃមន្ទីរពេទ្យដែលបុរសម្នាក់បានចូលប្រទេសវៀតណាមដោយខុសច្បាប់និងបានធ្វើតេស្ត៍រកឃើញវីរុស Covide-19

ច្រកទ្វារខាងមុខនៃមន្ទីរពេទ្យដែលបុរសម្នាក់បានចូលប្រទេសវៀតណាមដោយខុសច្បាប់និងបានធ្វើតេស្ត៍រកឃើញវីរុស Covide-19

ក្រសួងសុខាភិបាល​កម្ពុ​ជា​សូម​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​មិន​ត្រឹមត្រូវ​របស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ VN Express International ដែល​បាន​សរសេរ​ដោយ​ឈ្មោះ Cuu Long - Phuoc Tuan និង​ចុះផ្សាយ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៥:៣០ pm (GMT +7) ដែលមាន​ចំណង​ជើង​ថា បុរស​ម្នាក់​ចូល​វៀតណាម​ខុសច្បាប់​ពី​កម្ពុជា តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណា​ថ្មី (Man illegally entering Vietnam from Cambodia tests positive for novel coronavirus) ដោយ​ហេតុផល​ដូចតទៅ​៖
1. តាម​ការ​ឆែក​នៅ​គ្រប់​ច្រកចូល​ពី​ប្រទេស​ថៃ ដែល​កម្ពុជា​កំពុងតែ​គ្រប់គ្រង​ពលករ​ខ្មែរ​និង​អ្នក​ដំណេ​ី​រ​ចូល​កម្ពុជា​ដោយ​ហ្មត់ចត់​នៅតាម​បណ្តា​ខេត្ត​ដែលមាន​ច្រក​តាម​ព្រំដែន​ថៃ គឺ​មិនមាន​បុរស​ជនជាតិ​វៀតណាម​ឈ្មោះ​នេះ​ដែល​ឆ្លង​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​២៣ និង​២៤ ខែធ្នូ រួមទាំង​ច្រក​បាវិត​នៅ​ខេត្តស្វាយរៀង​ផងដែរ​ក៏​មិនមាន​ករណី​បុរស​ជនជាតិ​វៀតណាម​នេះ​ឆ្លង​ចេញពី​កម្ពុជា​ដែរ​។ 

2. បុរស​នេះ​ជា​ជនជាតិ​វៀតណាម តែ​បែរជា​ដាក់ថា ចូល​វៀតណាម​ខុសច្បាប់​ទៅវិញ​។  តើនេះ​ជា​បែប វៀតណាម​ចូល​ស្រុក​ខ្លួន​វិញ​ខុសច្បាប់​ដែរ​មែន​ទេ​? 

3. បុរស​ជនជាតិ​វៀតណាម​រូបនេះ មាន​ឪពុកម្តាយ​នៅ​ខេត្ត​វិញ​ឡុង ដែល​ពួកគាត់ រួមជាមួយ​ប៉ូលីស​ម្នាក់​និង​បុគ្គលិក​សុខាភិបាល ៤​នាក់​ទៀត ត្រូវបាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​វេជ្ជ​សា​ស្ត​ស្រុក​ម៉ាង​ធី​ត (The Mang Thit District Medical Center)​។ 

4. នៅក្នុង​អត្ថបទ​នេះ បានបញ្ជាក់​រួច​ហេ​ី​យ​ថា បុរស​ឈ្មោះ Le Thuc Tri អាយុ ៣២​ឆ្នាំ ដែល​តេស្ត​វិជ្ជមាន​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទីក្រុង​ហូជីមិញ មិនទាន់មាន​ការបញ្ជា​ក់​ពី​ក្រសួងសុខាភិបាល​វៀតណាម​ថា​មាន​វីរុស​កូ​វីដ​-១៩ នោះទេ​។ 

5. បុរស​ជនជាតិ​វៀតណាម​រូបនេះ បាន​ធ្វើដំណើរ​មកពី​ប្រទេស​ភូមា មក​ប្រទេស​ថៃ​តាម​ឡាន​ដឹកទំនិញ (Truck) នៅ​ថ្ងៃទី​១៥ ខែធ្នូ ហើ​យ​ស្នាក់នៅ​ប្រទេស​ថៃ​រហូតដល់​ថ្ងៃទី​២២​។  បន្ទាប់មក បុរស​នេះ​រួម​ដំណេ​ី​រ​ជាមួយ​បុគ្គល ៦​នាក់​ផ្សេងទៀត​ជិះឡាន​ដឹកទំនិញ​មក​កម្ពុជា​នៅ​ថ្ងៃទី​២៣ ហើយ​បាន​ឆ្លងកាត់​ច្រកព្រំដែន​ចូល​ខេត្ត​តៃនិញ​នៅ​ថ្ងៃទី​២៤ និង​បន្តទៅ​ទីក្រុង​ហូជីមិញ​តាម​រថយន្តក្រុង ទៅវិញ​ឡុង ទៅផ្ទះ​ម្តាយ​គាត់​នៅ​ទីនោះ ដែល​ម្តាយ​គាត់​រាយ​ការ​ណ៌​ទៅ​អាជ្ញាធរ​និង​ដាក់​បុរស​នេះ​ធ្វើច​ត្តា​ឡី​ស័ក​នៅ​ថ្ងៃទី​២៤​។ 

6. ដូច្នេះ  ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ខាង​លើ ដែលថា​បុរស​ជនជាតិ​វៀតណាម​ឆ្លង​ចូល​វៀតណាម​ខុសច្បាប់​ពី​កម្ពុ​ជាមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី នោះ គឺ​មិន​ត្រឹមត្រូវ​ឡើ​យ ហើ​យ​ក្រសួងសុខាភិបាល​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ចុះផ្សាយ​មិន​ត្រឹមត្រូវ​របស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ VN Express International ដែល​បាន​ចុះផ្សាយ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៥:៣០ pm (GMT +7) នេះ​។   ក្រសួង ស្នើសុំ​ឲ្យ​ភាគី​វៀតណាម​គោរព​ក្រម​សីល​ធ៌​ម​វិជ្ជាជីវ​:​ឲ្យ​បាន​ត្រឹមត្រូវ  និង​ឲ្យ​មានការ​សហការគ្នា​ល្អ​ក្នុងការ​ផ្តល់ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​មានការ​ចុះផ្សាយ​ជា​សាធារណ​: ដើ​ម្បី​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការ​ល្អ និង​មាន​ភាពត្រឹមត្រូវ​តាម​បច្ចេកទេស​សុខាភិបាល​។ 

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​។

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​។