គតិបណ្ឌិតនៃភាពជោគជ័យអាចផ្តល់ឱ្យប្រិយមិត្តអ្នកអាននូវគំនិតល្អៗ ដើម្បីពិចារណាឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។ គ្រប់ពាក្យពេចន៍ គ្រប់កថាខណ្ឌទាំងអស់ សុទ្ធតែត្រូវបានធ្វើការសម្រិតសម្រាំង និងចងក្រង សម្រាប់ផ្តល់ជាពុទ្ធិ ដើម្បីពិចារណា ក្នុងការត្រងត្រាប់ជាមាគ៌ា ជីវិត។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ខ្ញុំនៅតែគិតថា កុំថាឡើយ១០ ឬ២០គំនិត ទោះបីជារយលានគំនិតទៀត ក៏មិនអាចផ្លាស់ប្តូរជីវិតរបស់អ្នកបានដែរ ប្រសិនបើអ្នកមិនព្រមផ្លាស់ប្តូរខ្លួនឯងជាមុនសិននោះ។
១. ឪពុកម្តាយ ឬមេកើយនៅជេរ នៅថា គឺនៅស្រឡាញ់ បើគាត់ឈប់ជេរ ឈប់ថា គឺឈប់ស្រឡាញ់
២. រឿងនិទានក្នុងចិត្តអំពីប្រវត្តិការឈឺចាប់ បរាជ័យ ជោគជ័យ ស្នេហា វាជារឿងអាទ៍កំបាំងរបស់មនុស្ស
៣. ក្តីស្រឡាញ់ខ្លាំងពេក នាំឲ្យមានការប្រច័ណ្ឌ ការប្រច័ណ្ឌជាប្រភពអពមគ្គល
៤. យុទ្ធវិធីអ្នកដឹកនាំក្នុងការប្រើមនុស្សគឺ បញ្ជា បញ្ជោរ បញ្ចោ បញ្ឆេះ បញ្ចេញ
៥. កុំស្រឡាញ់ពេក កុំជឿពេក កុំស្អប់ពេក កុំអាណិតពេក វានាំឲ្យអ្នកឈឺចិត្ត
៥. អាវុធសម្ងាត់អ្នកជោគជ័យគឺតស៊ូឧស្សាហ៍ព្យាយាមនិងភាពម៉ឺងមាត់
៦. យើងត្រូវគ្រោកឈរហើយនិយាយដោយមានសិទ្ធិស្មើគ្នាចំពោះមុខ
៧. បើមានលុយឲ្យវាដេកប្រសើរ បើឲ្យលុយដើរមានហេងមានស៊យ
៨. មកដល់ពេលនេះខ្ញុំបានអានមនុស្សច្រើនជាងអានសៀវភៅ ធ្វើឲ្យខ្ញុំស្គាល់មនុស្សច្រើនប្រភេទគឺ មិត្ត សត្រូវ អែបអប ត្រចៀកស ហៃអើរ ហើយមានមនុស្សល្អតិចណាស់!,.
៩. ពេលអ្នកមានសម្បូរញាតិ ពេលអ្នកធ្លាក់ខ្លួនក្រសម្បូរសត្រូវ ចង់ឲ្យគេប្រើលុះត្រាតែអ្នកខ្លាំង!
១០. ពេលកំពុងខឹងកុំឆ្លើយតប ពេលសប្បាយចិត្តកុំសន្យា ពេលពិបាកចិត្តកុំសម្រេចចិត្ត
១១. ក្មួយៗឈើចាក់ធ្មេញចាក់បានតែធ្មេញ បើហ៊ានភ្នែកប្រាកដជាខ្វាក់ហើយ!
១២. កែប្រែការឈឺចាប់ឲ្យទៅជាកម្លាំងចិត្តដើម្បីភាពជោគជ័យ
១៣. មនុស្សស្រីមិនទាន់មានប្តីដូចជាបុប្ផាក្នុងសួន តែពេលមានប្តីហើយដូចជាគ្រឿងសង្ហារឹមនៅក្នុងផ្ទះអញ្ចឹង!
១៤. សមត្ថភាពពិតប្រាកដត្រូវចំណាយកម្លាំងកាយចិត្តនិងពេលវេលាហ្វឹកហាត់និងផ្លាស់ប្តូរផ្នត់គំនិតទទួលបាននូវ ចំណេះដឹង ទេពកោសល្យ និង បុគ្គលឹកលក្ខណ:ល្អ(ឥឡូវនះជាយុគសម័យរត់ប្រណាំងរកការងារ)
១៥. យប់ស្រម៉ៃ ថ្ងៃចងចាំ ឆ្នាំរលឹក នឹកតែកូនស្រីសក្ក័ទិតា
១៦. សម្រេចមហិច្ឆិតាត្រូវការប្រអាវុធនៃក្តីគោរព ស្រឡាញ់ កោត ខ្លាច
១៧. នៅក្នុងបក្សមានក្រុម នៅក្នុងក្រុមមានពួក នៅក្នុងពួកមានមិត្តភក្រ័ មិត្តភក្រ័មានអាក្រក់មានល្អ
១៨. ការពារសុខភាព ប្រសើរជាងការព្យាបាលអស់លុយច្រើន ហើយរំខានសុភមង្គលគ្រួសារទៀត
១៩. លក្ខសម្បត្តិមេទ័ពឆ្នើមគឺ មនុស្សសាស្ត្រ ដារាសាស្ត្រ ភូមិសាស្ត្រ យុទ្ធសាស្ត្រកលយុទ្ធ វិន័យនិងគុណធម៌
២០. ភាពថ្លៃថ្នូររបស់មនុស្ស ស្ថិតនៅត្រង់ចេះឲ្យតម្លៃមនុស្ស
២១. អ្នកណាសើចក៏ដោយយំក៏ដោយ ឲ្យតែអតិថិជនទិញផលិតផល អ្នកគិតតែពីលក់យកចំណេញទាន់ឱកាសហុចឲ្យ
២២. ដឹងគេនិងខ្លួនឯងបានឈ្នះ
២៣. គតិបណ្ឌិតគឺជាពាក្យពេចន៍ផ្អែមល្វីងជូរចត់ដែលធ្វើមនុស្សផ្លាស់ប្តូរផ្នត់គំនិតឈានទៅទទួលបានជោគជ័យ
២៤. ចិត្តមនុស្សផ្លាស់ប្តូរ កូនង៉ែតស្រឡាញ់បោះ កុមារស្រឡាញ់ញុាំ យុវវ័យស្រឡាញ់សម្ផស្ស
២៥. ចំណាស់ស្រឡាញ់ប្រាក់ ចាស់ស្រឡាញ់សុខភាព ធម្មជាតិក៏ផ្លាស់ប្តូរដែរ
២៦. រស់ជាមនុស្សត្រូវឆ្លងឲ្យផុតនូវពាក្យដំណាល គ្រូទាយ ម្តាយថា មេកើយនិយាយ
២៧. នៅក្នុងអង្គភាព អ្នកសុខចិត្តចាញ់មនុស្សម្នាក់ដើម្បីឈ្នះមនុស្សទាំងពួង
២៨. ពេលនេះ ម៉ោងនេះ ថ្ងៃនេះ ខែនេះ ឆ្នាំនេះ គួរយល់ហើយពីជីវិតរស់នៅដែលមានមេកើយស្អប់អ្នក ព្រោះអ្នកនៅជុំវិញមេកើយអ្នកក៏ស្អប់អ្នកដែរត្រូវចាំ អ្នកត្រូវតែចេះរស់ប្រកបដោយឧត្តរជីវិត!
២៩. កើតមកជាគ្រូរងចាំតែគេថា
៣០. បង្រៀនទៅកូនគេពូកែមកពូជគេល្អ តែបើកូនគេខ្សោយមកពីគ្រូមិនកើត
៣១. ការធ្វើអំពើល្អមិនបាច់ឲ្យអ្នកណាដឹងទេ ឲ្យតែខ្លួនយើងដឹងទៅបានហើយ
៣២. បើចង់យកឈ្នះលើគូរប្រគួតប្រជែង ត្រូវយកគូរប្រគួតប្រជែងធ្វើជាគ្រូសិន
៣៣. ស្ងៀមស្ងាត់ប្រសើរជានិយាយច្រើនអត់ន័យ ហើយរឿងដែលពីបាកបំផុតគឺការស្គាល់ខ្លួនឯងជានរណា
៣៤. អ្នកចេះច្បាប់ប៉ុណ្ណា ក៏មិនស្មើអ្នកចេះនីតិវិធីច្បាប់ដែរ ព្រោះអ្នកអនុវត្តិនីតិវិធីនេះហើយ ជាប្រភពនៃអំពើអយុត្តិធ៌ម
៣៥. គ្មានការនឹករលឹកណាស្មើនឹងការនឹងរលឹកមនុស្សជាទីស្រឡាញ់ឃ្លាតឆ្ងាយនោះទេ
៣៦. គ្មានការឈឺចិត្តណាស្មើនឹងការឈឺចិត្តបាត់បង់មនុស្សជាទីស្រឡាញ់នោះទេ
៣៧. បើចង់កុំឲ្យគេរិ:គន់ អ្នកកុំធ្វើ តែអ្នកត្រូវចាំថាបើមានគេរិ:អ្នក មានន័យថាអ្នកកំពង់ធ្វើត្រូវ ព្រោះការរិ:គន់ជាមេរៀន
៣៨. ស្ទូចត្រីត្រូវតែមានចិត្តអំណត់និងស្ងាត់ស្ងៀម ទើបត្រីស៊ីសន្ទូច!
៣៩. បើចង់លឿនទៅម្នាក់ឯង បើចង់បានជោគជ័យត្រូវទៅជាមួយគ្នា!
៤០. ការវិនិច្ឆ័យលើបុគ្គលណាម្នាក់ដោយគ្រាន់តែឮគេថា នោះអ្នកអាចសម្លាប់គេដោយមិនដឹងខ្លួន
Offering you the 40 Wisdoms for your kind consideration and in order to use as additional resources for leading your organization to a success in the future. Thank you!